ឃាត់ក្រុមក្មេងទំនើងមួយក្រុមឈ្មោះ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) ស្រែកឡូឡាគេចពីការត្រួតពិនិត្យគោលដៅ

 ជីវិត និងសង្គម
 ០៥ កុម្ភៈ ២០២៤
 435

ពេលសមត្ថកិច្ចចាប់បាន​ មុខម្នាក់ៗស្លូតម្លេះ​ ខេត្តកំពង់ស្ពឺ​ យេីងហ្នឹង​ អ្នកខ្លះស្គាល់ក្រុម BTK អត់​? ក្រុមខ្លាំងប្រចាំគ្រាំងចេក​ ។

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្ដបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក(តេស្តពិនិត្យជាតិអាល់កុល) នៅចំណុចភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ក្រុមក្មេងទំនើងមួយក្រុមឈ្មោះ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) ស្រែកឡូឡាគេចពីការត្រួតពិនិត្យគោលដៅ។

អត្ថបទដោយ៖ Long Ratana