រដ្ឋបាលសង្កាត់មិត្តភាព​ និងសូមគោរពអញ្ជើញ អ៊ុំ ពូ មា មីង ប្អូនៗ និង ក្មួយៗ ទាំងអស់គ្នា ក្នុងមូលដ្ឋានសង្កាត់មិត្តភាព ចូលរួមកំសាន្តសប្បាយនិងថតរូបជាអនុស្សាវរីយ៍សង្រ្កានឆ្នាំថ្មី

 កម្សាន្ត
 6 ថ្ងៃមុន
 419

រដ្ឋបាលសង្កាត់មិត្តភាព សូមជូនដំណឹងនិងសូមគោរពអញ្ជើញ អ៊ុំ ពូ មា មីង ប្អូនៗ និង ក្មួយៗ ទាំងអស់គ្នា ក្នុងមូលដ្ឋានសង្កាត់មិត្តភាព ចូលរួមកំសាន្តសប្បាយនិងថតរូបជាអនុស្សាវរីយ៍សង្រ្កានឆ្នាំថ្មី ដែលប្រារព្វធ្វើនៅវត្តថ្វាយបង្គុំ (ហៅវត្តមង្គលវ័ន្ត) របស់សង្កាត់ទាំងប្រាំបី ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ។


ចាប់ពីថ្ងៃទី១៣ ថ្ងៃទី១៖ មហាសង្រ្កាន ម៉ោង ២២.១៧នាទី
ថ្ងៃទី១៤ ថ្ងៃទី២៖ វិរៈវ័នបត
ថ្ងៃទី១៥ ថ្ងៃទី៣៖ វិរៈវ័នបត
ថ្ងៃទី១៦ ថ្ងៃទី៤៖ ថ្ងៃឡើស័ក
ទេវតាឆ្នាំថ្មី ព្រះនាង មហោទរាទេវី ទ្រង់គង់លើ សត្វក្ងោកឈ្មោល ជាយានជំនិះ ប្រើឯកសណ្ឋានពណ៌ខៀវ ដៃស្ដាំកាន់កងចក្រ័ ដៃឆ្វេងកាន់ត្រីសូល៍ (លំពែង) ។ នាវេលាម៉ោង ១០:២៤នាទីយប់ ដែលជាថ្ងៃបុណ្យចូលឆ្នាំព្រះនាងនឹងយាងចុះមកកាន់ជម្ពូទ្វីប ភពផែនដីដោយនាំអស់ទេវបុត្រទេពធីតា១សែនកោដ្ឋអង្គមកជាមួយ។


ទេពធីតាឆ្នាំថ្មីនេះសោយសាច់ទ្រាយ (សាច់ឈ្លូស) ជាអាហារ។ ប៉ុន្តែបើមិនមានសាច់ឈ្លូសនោះទេត្រូវដាក់ជំនួសដោយសាច់គោងៀតកញ្ចប់ អមដោយផ្លែឈើ ៥ មុខ និងផ្កា៕

អត្ថបទដោយ៖ Long Ratana