ចិន​ បញ្ជូនផ្លែទុរេនទៅឱ្យវៀតណាមវិញ បន្ទាប់ពីរកឃើញមានសារធាតុពុលកាដមីញ៉ូម

 ជីវិត និងសង្គម
 ០៤ មេសា ២០២៤
 297

នាយកដ្ឋានការពាររុក្ខជាតិវៀតណាមបានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនផ្លែទុរេនត្រឡប់ ទៅឱ្យវៀតណាមវិញចំនួន ៣០ជើង ដោយលើកឡើងពីការរកឃើញសារធាតុពុលកាដមីញ៉ូម (cadmium) គិតចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមនាំចេញផ្លែឈើប្រភេទនេះជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០២២។

លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានការពាររុក្ខជាតិវៀតណាម ត្រូវបានដកស្រង់សម្ដីដោយកាសែត VN Express របស់វៀតណាម ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា ទំហំផ្លែទុរេនដែលបានបញ្ចូនត្រលប់ទៅវិញនេះ ស្មើនឹង ០,០១% នៃការនាំចេញទុរេនសរុប ក្នុងអំឡុងពេលនោះ។

អត្ថបទដោយ៖ Long Ratana