ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងនិវត្តន៍​ មកគង់ប្រថាប់នៅព្រះរាជាណាចក្រកម្ពុជាវិញ

 ជីវិត និងសង្គម
 ២៨ មីនា ២០២៤
 294

នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងនិវត្តន៍​ មកគង់ប្រថាប់នៅព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេ បានគង់សម្រាកព្យាបាលព្រះរាជសុខភាពអស់មួយរយៈពេល នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទដោយ៖ Long Ratana