ក្ដៅបាយពុះ ធ្លាប់តែឃើញចែដាណា មានក្ដីសុខ ពេលនេះទម្លាយពីអារម្មណ៍ពិតថា គេមិនផ្ដល់តម្លៃ ក្នុងសំណេរដើមថា

 កម្សាន្ត
 ២៣ មីនា ២០២៤
 269

ពេលខ្លះ អង្គុយគិតម្នាក់ឯង តើខ្ញុំគិតពីអ្នកដទៃពេកមែនទេ​ហេតុអ្វីយូរៗខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សម្នាក់ ដែលជាប់ជំពាក់គេទាំងរាល់ថ្ងៃគ្មានជំពាក់អ្នកណាសូម្បីមួយរៀលសោះ។ ប្រហែលមកពីខ្ញុំជាមនុស្សងាយស្រួលពេក ស្រួលរហូតដល់អ្នកដទៃលែងផ្ដល់តម្លៃ​ យ៉ាងណា ខ្ញុំសាំជាមួយរឿងអស់នេះហើយ តែពេលខ្លះក៏មានអារម្មណ៍ថាហត់ ហើយពេលខ្លះក៏មានអារម្មណ៍ថាតូចចិត្ត ខឹងខ្លួនឯងដែលតែងគិតពីអ្នកដទៃខ្លាំងពេក រហូតគេគិតពីយើងងាយៗ។ 

ហេតុអ្វីមនុស្សទាំងអស់មិនដូចគ្នា? បើយើងស្រួលហើយ ផ្ដល់តម្លៃដល់យើងបន្តិច ក៏មានន័យដែរ តែមនុស្សគិតមិនដូចទេវតាគិត។ពេលយើងស្រួលដាក់គេ គេបែរជាភ្លេចខ្លួន បែរជាគិតថាអោយយើងធ្វើអ្វីក៏បាន។ ធ្វើអ្វីក៏ខ្ញុំដឹងដែរ តែពេលខ្លះខ្ញុំគ្រាន់ចង់ខំប្រឹងអោយអស់ពីលទ្ធភាព។ តែបើធ្វើអោយខ្ញុំឈឺក្បាលដល់កម្រិតហើយ ខ្ញុំក៏មិនអាចដូចមិនដែរ ។ 

អត្ថបទដោយ៖ Long Ratana