ឈ្វែងយល់ពី អប្សរា និងរបាំងអប្សរា
អប្សរា ជានារីដែលមានរូបឆោមលោមពណ៌ស្រស់ស្អាត ស្រស់ល្អរកផ្ទឹមគ្មាន។ គេអាចហៅនាងថា "ស្រីអប្សរ ស្រីសួគ៌ ស្រីអច្ឆរា" ក៏បាន។
របាំអប្សរា ជារបាំបុរាណខ្មែរមួយដែលពិភពលោកកោតសរសើរស្ញប់ស្ញែងក្រៃលែង រហូតដល់គេបានប្រដូចថា ទេព្ដាជាអ្នកបង្កើត។ គ្រៀងតុបតែងខ្លួន លាយឡំនឹងក្បាច់រាំដែលពោរពេញទៅដោយអត្ថន័យដ៏គួរឲ្យកោតសរសើរ និង ទឹកមុខញញឹមបង្កប់នូវភាពទន់ភ្លន់នៃនារីខ្មែរ របាំអប្សរាបានធ្វើឲ្យកម្ពុជាល្បីល្បាញនៅទូទាំងសកលលោក។ រួមគ្នាថែរក្សាបេតិកភណ្ឌយើងទាំងអស់គ្នា!
រូបភាព៖ Unseen Cambodia
អត្ថបទដោយ៖ Long Ratana