ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នៅពីក្រោយភាពជោគជ័យរបស់បុរស គឺមានស្ត្រីដ៏រឹងមាំ និងសង្គមជាតិមានការអភិវឌ្ឍទៅមុខ

 ជីវិត និងសង្គម
 ០៧ មីនា ២០២៤
 290

នៅពីក្រោយភាពជោគជ័យរបស់បុរសគឺមានស្ត្រីដ៏រឹងមាំ និងសង្គមជាតិមានការអភិវឌ្ឍទៅមុខ គឺដើរទន្ទឹមគ្នារវាងបុរស និងស្ត្រីមិនអាចខ្វះនរណាម្នាក់បានឡើយ ។

នេះជាការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ "ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល" ដោយមានការចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រ, លោកជំទាវ ញ៉ែម សាខន ស ខេង, លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិជានារីជាច្រើនរូបទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ ៕

អត្ថបទដោយ៖ Long Ratana