ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ជាប់របងម៉ុងឌីយ៉ាល់ ត្រូវបានរលត់ទាំងស្រុងហេីយ

 ជីវិត និងសង្គម
 ០៦ មីនា ២០២៤
 227

មកដល់វេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ជាប់របងម៉ុងឌីយ៉ាល់ ត្រូវបានរលត់ទាំងស្រុង និងបណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋចំនួន០៥ខ្នងផ្ទះ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។


ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងវេលាម៉ោង៤និង១០នាទី ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ស្ថិតនៅជាប់របងម៉ុងឌីយ៉ាល់ ផ្លូវលេខ២២០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក៕

អត្ថបទដោយ៖ Long Ratana