យុវជន២នាក់លោកទឹកពីលើស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិតខ្លួនឯង

 ជីវិត និងសង្គម
 ០៤ មីនា ២០២៤
 352

នៅថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ យុវជន២នាក់បាននាំគ្នាមកលោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតខ្លួនឯង ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យុវជនដែលលោតទឹកសម្លាប់ខ្លួនពីលើជ្រោយចង្វារខាងលើនេះ ទី១. ឈ្មោះ ចិន ចិ អាយុ១៨ឆ្នាំ កើតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៥ ស្រុកកំណើតនៅ ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប និង ទី២ ឈ្មោះ គឹម សាវ័ន អាយុ១៩ឆ្នាំ កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៦ ស្រុកកំណើតនៅ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ម្តុំផ្សារទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីនារីម្នាក់ ដែលត្រូវជាសង្សាររបស់យុវជនម្នាក់នៅក្នុងចំណោមយុវជនទាំង២នាក់ បានឲ្យដឹងថា យុវជនទាំង២នាក់មកពីខេត្តឧត្តរមានជ័យ ដើម្បីរកការធ្វើនៅទីក្រុងភ្នំពេញ តែពួកគាត់ទាំង២នាក់រកការងារពុំបានឡើយ ក៏សម្រេចចិត្តទាក់ទងទៅក្រុមគ្រួសារក្នុងគោលបំណងចង់ចូលផ្ទះវិញ តែត្រូវក្រុមគ្រួសារស្ដីថាឱ្យខ្លាំងៗ និង ថាកាត់កាលចោលហើយ ទើបពួកគាត់ទាំង២នាក់មកលោតទឹកតែម្ដងទៅ។

សម្រាប់ព័ត៌មានល្អិតទាក់ទងទៅនឹងករណីខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទដោយ៖ Long Ratana