តារា​ម៉ូ​ដែល​ស្រី​ស្អាត​ដ៏​ល្បីឈ្មោះ​វៀតណាម គ្រង​ឈុត​ប្រពៃណី​ខ្មែរ ថត​នៅ​មុខ​វាំង (​វី​ដេ​អូ​)

 កម្សាន្ត
 ០៤ កុម្ភៈ ២០២៤
 256

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ ស្រាប់តែ​លេច​វត្តមាន​តារា​បង្ហាញ​ម៉ូត​ដ៏​ល្បី​របស់​ប្រទេស​វៀតណាម គឺ​កញ្ញា ង្វៀ​ន ថុ​ក ថុ​យ​ទៀន (Nguyễn Thúc Thùy Tiên ) នៅ​រាជធានី​ភ្នំពេញ ដោយ​នាង​បាន​គ្រង​ឈុត​ប្រពៃណី​ខ្មែរ តុបតែង​កាយ​យ៉ាង​ស្រស់​ស្អាត ឈរ​បង្អួតរាង​នៅ​មុខ​ព្រះ​បរមរាជវាំង​។

ប្រាកដ​ណាស់ កញ្ញា ង្វៀ​ន ថុ​ក ថុ​យ​ទៀន (Nguyễn Thúc Thùy Tiên ) ដែល​ជាបរ​វ​កញ្ញា «Miss Grand International 2021» របស់​វៀតណាម មិនមែន​មក​កម្សាន្ត​ក្នុង​នាម​ជា​អ្នកទេសចរ​នោះ​ទេ តែ​នាង​ថែម​ទាំង​ធ្វើ​សកម្មភាព​មួយ​ចំនួន​សម្រាប់​សហគមន៍​ជនជាតិ​វៀតណាម​នៅ​លើ​ទឹកដី​កម្ពុជា​ផង​ដែរ ដូច​ជា ៖ ការ​ចុះ​ចែក​អំណោយ និង​ការ​ចែក​រង្វាន់​ផ្សេង​ៗ​។ នេះ​បើ​តាម​រូបភាព​ជា​ច្រើន​ដែល​ត្រូវ​បាន​បវរកញ្ញា​វៀតណាម បង្ហោះ និង​ចែករំលែក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​នាង ។

កញ្ញា ង្វៀ​ន ថុ​ក ថុ​យ​ទៀន ដែល​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​នា​ពេល​នេះ បាន​សរសេរ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង នា​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៤​នេះ​ថា «​លើក​ទី​១ ហើយ​ដែល​ខ្ញុំ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​»​។

ជាមួយនឹង​រូបភាព ព្រមទាំង​សំ​ណេ​រ​របស់​នាង ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​ខ្មែរ និង​វៀតណាម ដោយ​ខ្លះ​ពោល​ថា «​នាង​ស្អាត​សមសួន ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​បាន​បង្ហាញ​សម្រស់​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​រួច​នោះ ស្រី​ស្រស់​រូប​នេះ ក៏​បាន​ចុះ​សួរសុខទុក្ខ​ដល់​ប្រជាជន​វៀតណាម តាម​រយៈ​សំ​ណេ​រ​របស់​កញ្ញា ដោយ​ធ្វើការ​រៀបរាប់​ថា «​កញ្ញា​បាន​ជួប​វៀតណាម​រស់នៅ​ស្រុក​ខ្មែរ និង​ផ្តល់​ជា​អំណោយ​ដល់​ពួក​គាត់​ខ្លះ​ៗ​ផង​ដែរ​។ កញ្ញា​ពិតជា​មាន​អារម្មណ៍​ថា រំភើប​រីករាយ ដែល​បាន​ជួប​ជនជាតិ​វៀតណាម​រស់នៅ​ប្រទេស​កម្ពុជា​»​។

លើស​ពី​នេះ​ទៀត ស្រី​ស្រស់​រូប​នេះ ក៏​បាន​ជួយ​ដល់​កុមារ​មួយ​ចំនួន​នៅ​សាលារៀន នៃ​ខេត្តកណ្តាល ដើម្បី​ផ្តល់​ជា​អំណោយ​ខ្លះ​ៗ មុន​ពេល​ដែល​កញ្ញា​ត្រ​ឡាប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​។

គួរ​រំលឹក​ថា កាលពី​កន្លង​ទៅ ស្រី​ស្រស់ វៀន ធុ​ក​ធុ​យ​ទាន (Nguyễn Thúc Thùy Tiên) គឺជា​បេក្ខជន​ប្រកួត​បវរកញ្ញា​ដ៏​លេចធ្លោ​ម្នាក់​ផង​ដែរ​នៅ​ប្រទេស​វៀតណាម ដោយ​កញ្ញា​បាន​ក្លាយជា​បវរកញ្ញា​តំណាង​ប្រទេស​កាលពី​ពេល​កន្លង​ទៅ នៅ​ក្នុង​កម្មវិធី «Miss Grand International 2021» នេះ​ផង​ដែរ​៕

អត្ថបទដោយ៖ FCN NEWS