សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អូស្ត្រាលី

 ជីវិត និងសង្គម
 ០១ មីនា ២០២៤
 335

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៧ ខែមីនា ឆ្នាំ២០២៤ ។


ថ្ងៃនេះ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តបេសកកម្មការទូតក្រៅប្រទេស ស្មើមុខស្មើមាត់ លើកទី១២ ក្នុងគោលបំណងបន្តរក្សាចំណងមិត្តភាពជាមួយប្រទេស ក្នុងតំបន់ និងលើសកលលោក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលនឹងក្លាយជាប្រយោជន៍ដល់ជាតិ និងប្រជាជន ។

អត្ថបទដោយ៖ Long Ratana