ថ្ងៃ​ចូល​រោងការ​! សុវត្ថិ​ឌី ធា​រី​កា រំលឹក​ដល់​ឪពុក​ម្តាយ​ងាក​ក្រោយ​ឱ្យ​ពរ​ជ័យ​រូប​នាង និង​ស្វាមី

 កម្សាន្ត
 ០៤ កុម្ភៈ ២០២៤
 330

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត មង្គលការ​របស់​តារាចម្រៀង​នាង សុវត្ថិ​ឌី ធា​រី​កា បាន​ប្រារព្ធ​ធ្វើ​ឡើងជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែមករា​នេះ ក្រោម​វត្តមាន​ចូលរួម​ពី​សាច់ញាតិ បងប្អូន និង​អ្នកសិល្បៈ​ផង​ដែរ ។

មុន​ពិធី​មង្គលការ​បាន​មក​ដល់ ស្រី​ស្អាត សុវត្ថិ​ឌី ធា​រី​កា បាន​រំលឹក​នឹក​ដល់​អ្នក​មានគុណ​របស់​ខ្លួន​ទាំង​ពីរ​នាក់​ដែល​បាន​ចែក​ឋាន​ទៅ​នោះ ឱ្យ​ងាក​ក្រោយ​ឱ្យ​ពរ​ជ័យ​ដល់​រូប​នាង និង​ស្វាមី នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​មួយ​នេះ​។

ជាមួយនឹង​ថត​អំឡុង​ពេល​ភ្ជាប់ពាក្យ ដែល​មាន​វត្តមាន​ចាស់ទុំ​ទាំង​សងខាង​បាន​ចូលរួម​ស្រី​ស្អាត សុវត្ថិ​ឌី ធា​រិ​កា បាន​ភ្ជាប់​ជាមួយ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា «​ជា​ពេលវេលា​ដែល​ប៉ា​ម៉ាក់​ចង់បាន និង​ចង់​ឃើញ​កូន​ទាំង​ពីរ​មាន​ក្ដី​សុខ ហើយ​ប៉ា​ម៉ាក់​ចូល​ចិត្ត​សប្បាយ​រីករាយ រាប់​ញាតិ​ណាស់​»​។

នាង​បញ្ជាក់​ថា «​ក្ដី​ស្រលាញ់​របស់​ប៉ា​ម៉ាក់ គឺ​មិន​ប្រែប្រួល ថ្ងៃនេះ​ជា​ថ្ងៃ​ចូល​រោង​ជ័យ​របស់​កូន​ៗ ហើយ​ថ្ងៃស្អែក ក៏​ជា​ពេលវេលា​ល្អ​សម្រាប់​ក្រុម​គ្រួសារ​យើង​ទាំង​ពីរ ។ សូម​ម៉ាក់​ប៉ា​កុំ​បារម្ភ ព្រោះ​ម៉ាក់​និង​ប៉ា គាត់​អាណិត​ស្រលាញ់​កូន និង​ប្អូន​ណាស់ អ៊ីចឹង​សូម​ប៉ា​ម៉ាក់​ងាក​ក្រោយ​ឱ្យ​ពរ​កូន​ៗ ជួប​តែ​សុភមង្គល និង​ជួប​តែ​មនុស្ស​ល្អ​ៗ I miss u» ។

អត្ថបទដោយ៖ FCN NEWS