ស្រី​ស្អាត ដួង ម៉ា​និ​ច ប្រកាស​មិន​ធ្វើ​រឿង​មួយ សម្រាប់​ទទួលភ្ញៀវ​ក្នុង​ថ្ងៃ​មង្គលការ​ឡើយ

 កម្សាន្ត
 ០៤ កុម្ភៈ ២០២៤
 250

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​ប្រកាស​ថា នាង​នឹង​មិន​ដាក់​ស្រា សម្រាប់​ទទួលភ្ញៀវ​នៅ​ក្នុង​ពិធី​មង្គលការ​របស់​នាង​នោះ​ឡើយ ហើយ​នាង​នឹង​ប្រកាសប្រាប់ និង​សុំ​ទោស​ដល់​ភ្ញៀវ​ទុកជា​មុន​អំពី​រឿង​មួយ​នេះ ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក អ៊ឹម ជីវ៉ា តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​នាង ដួង ម៉ា​និ​ច បាន​លើក​ឡើង​ថា «​ពិធី​មង្គលការ​របស់​នាង​នឹង​រៀបចំ​ធ្វើ​ឡើង​នា​អំឡុង​ខែមេសា ឬ​ដើមខែ​ឧសភា ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។ ហើយដោយ​សារ នាង​មាន​ពេលវេលា​ខ្លី​សម្រាប់​រៀបចំ​ពិធី​មង្គលការ​នេះ ខណៈ​ពេល​ដែល​ពិធី​មង្គលការ​របស់​នាង គឺ​ធ្វើ​ជា​របៀប​អឺរ៉ុប​» ។

នាង​បញ្ជាក់​ថា «​ដ្បិតតែ​ពិធី​មង្គលការ​របស់​នាង​រៀបចំ​បែប​អឺរ៉ុប​ក៏​ពិតមែន ប៉ុន្តែ​នាង​ក៏​មិន​រំលង​ប្រពៃណី​ខ្មែរ​ដែរ ដោយនៅ​ក្នុង​ពិធី​នេះ ក៏​មានការ​រៀបចំ​ជា​របៀប​ខ្មែរ​ខ្លះ​ផង​ដែរ ជា​ពិសេស​នោះ ការ​រៀបចំ​លាង​បាតជើង​ឪពុក​ម្តាយ​»​។

ស្រី​ស្អាត ដួង ម៉ា​និ​ច បន្ថែម​ថា «​សម្រាប់​ពិធី​មង្គលការ​របស់​នាង គឺ​នាង និង​អនាគត​ស្វាមី សម្រេចចិត្ត​មិន​ដាក់​ស្រា សម្រាប់​ទទួលភ្ញៀវ​ដែល​ចូលរួម​នោះ​ឡើយ ដោយសារ​នាង​គិត​ថា ការ​ទទួលទាន​ស្រា គឺ​បាប ហើយ​ណាមួយ​ចៀសវាង​ការ​នាំ​ឱ្យ​មាន​បញ្ហា​នានា​នៅ​តាម​ដងផ្លូវ ពេល​ធ្វើ​ដំណើរ​ផង​ដែរ​» ។

អត្ថបទដោយ៖ FCN NEWS