សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ)

 ជីវិត និងសង្គម
 4 ថ្ងៃមុន
 274

កណ្តាល ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ) កើតឡើង ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញ បានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងដកហូតៈ ម៉ូតូ ចំនួន ០១គ្រឿង, ទូរសព្ទ ០២គ្រឿង(របស់ជនរងគ្រោះ ០១គ្រឿង)។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

អត្ថបទដោយ៖ Long Ratana