នគរបាលខេត្តព្រៃវែង បន្តចុះបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”

 ជីវិត និងសង្គម
 6 ថ្ងៃមុន
 257

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ មន្ត្រីនគរបាលខេត្តព្រៃវែង បន្តចុះបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម និងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងបន្ថែមទៀត ហើយនគរបាល ក៏អាចស្ដាប់មតិយោបល់ ចម្ងល់ និងសំណូមពរផ្សេងៗពីប្រជាពលរដ្ឋផងដែរ ។

លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយបន្ថែម ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ដែលបង្កដោយគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារ អាយុជីវិត និងបង្ការទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ៕

អត្ថបទដោយ៖ Long Ratana