លោក​ ឡុង​ រតនា​ ប្រធានក្រុមការងារ​មនុស្សធម៌​ បញ្ជាក់​ថា​ មកទល់ពេលនេះ​យេីងចុះ​ជួយ​អ្នកខ្វះខាត​ជិត​ ១០០នាក់ហេីយ

 ជីវិត និងសង្គម
 ០៧ មិថុនា ២០២៤
 278

លោក​ ឡុង​ រតនា​ ប្រធានក្រុមការងារ​មនុស្សធម៌​ បានបញ្ជាក់ថា​ ការប្រមូលថវិកាពី​សប្បុរសជន​សម្រាប់ជួយជន​ខ្វះខាត​ជួបការលំបាក​ ទីទាល់ក្រ​នៅក្នុងរាជធានី​ ខេត្ត​ គឺជាការជួយពិតៗ​ ថវិកា​គឺដល់ដៃជនរង​ មិនមានការបន្លំនោះឡៀយ។ លោកបន្ថែមថា​ ជាក់ស្តែង​ក្រុមការងារ​គាត់បានចុះទៅដល់ទីតាំងពិតៗ​ ឃេីញថាគាត់ខ្វះខាត​ ទេីបយេីងសម្រេច​រៃអង្គាស​ពី​សប្បុរសជន​ ដេីម្បីជួយគាត់​ បេីមិនខ្វះខាតនោះទេ​ យេីងមិនជួយនោះទេ។

លោក​ ឡុង​ រតនា​ មកទល់ពេលនេះ​ យេីងជួយបានមនុស្សជិត​ ១០០នាក់មកហេីយ​ ដែលជួបការខ្វះខាត​ ហេីយយេីងនឹងបន្តធ្វេីទៅមុខទៀត​ បេីទទួលបានការគាំទ្រពី​ពុកម៉ែ​បងប្អូន​សប្បុរសជន​។ ជាចុងលោក​ ប្រធានក្រុមការងារ​សប្បុរសធម៌​​ និងក្រុមការងារ​មនុស្សធម៌​ សូមថ្លែង​អំណរ​គុណ​ម្ចាស់ទានទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកុំឱ្យស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ…
អាយុ…សូមឱ្យអាយុវែងយឺនយូរ
វណ្ណៈ…សូមឱ្យមានពណ៌សប្បុរកាយផូរផង់ស្រស់ថ្លា
សុខៈ…សូមឱ្យសុខកាយសប្បាយចិត្តគ្រប់ពេល
ពលៈ…សូមឱ្យមានកំលាំងកាយមាំមួនខ្លាំងក្លា
និងសម្បត្តិ៣គឺ…សម្បតិ្តមនុស្ស…សម្បត្តិទេវតា…សម្បត្តិព្រះនិព្វាន…កុំបីឃ្លៀងឃ្លាតឡើយ….សាធុៗៗ….
ជៀសផុតពីគ្រោះចង្រៃទាំងឡាយទាំងពួង ក្នុងក្រុមគ្រួសារ សុខសប្បាយ​៕

អត្ថបទដោយ៖ Long Ratana