ប្រធានាធិបតីអាមេរិកនិយាយថា ការដឹកជញ្ជូនអាវុធថ្មីអាចនឹងធ្វើដំណើរទៅអ៊ុយក្រែនភ្លាមៗត្រឹមសប្តាហ៍នេះ

 ជីវិត និងសង្គម
 ២៤ មេសា ២០២៤
 244

ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយដែលមានតម្លៃរាប់ពាន់លានដុល្លារ បន្ទាប់ពីបានពន្យារអស់ពេលជាយូរសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ដោយបើកផ្លូវសម្រាប់ការប្រគល់អាវុធថ្មីទៅកាន់ទីក្រុងគៀវ​ ឱ្យបានឆាប់បំផុតនូវក្នុងសប្តាហ៍នេះ។

ព្រឹទ្ធសភា​អាមេរិក​ ដែលគ្រប់គ្រងដោយ​គណបក្ស​ប្រជាធិបតេយ្យ​ បានសម្រេចអនុម័តវិធានការនេះ ដែលធ្វើឡើងអស់រយៈពេលជាច្រើនខែដោយគណបក្សសាធារណរដ្ឋស្តាំនិយម និងជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ៤ ដោយទទួលបាន ៧៩​ សម្លេងទល់នឹង ១៨​ កាលពីយប់ថ្ងៃអង្គារ​ ទី២៣​ ខែមេសា​ នៅសហរដ្ឋអាមេរិក៕

ប្រភព៖​ Aljazeer​ ,​ ប្រែសម្រួល​៖​ លោក​ ឡុង​ រតនា

អត្ថបទដោយ៖ Long Ratana