នគរបាលខេត្តព្រៃវែង​ បន្តចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្សតាមបណ្ដាសាលារៀន

 ជីវិត និងសង្គម
 ១៩ មីនា ២០២៤
 275

ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែងបានខិតខំចុះ ផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្សតាមបណ្ដាសាលារៀន ទីប្រជុំជនដើម្បីទប់ស្កាត់ការពារនឹងបង្រ្កាបបទល្មើសគ្រឿងញៀន ដែលតែងបង្កភាពអសន្តិសុខសណ្តាប់ធ្នាប់រំខានដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

គួររំលឹកថា នគរបាលខេត្តព្រៃវែងបន្តចុះផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សបានយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់គ្រឿងញៀន ក្នុងនាមជាយុវជនល្អ សិស្សល្អ កូនល្អ ត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាការប្រើប្រាស់គ្រឿងញៀនបង្កឱ្យ ខូចស្មារតី ខូចសតិខួរក្បាល គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯងនិងសង្គមជាតិព្រមទាំងមានទោសទណ្ឌថែមទៀតផង ៕

អត្ថបទដោយ៖ Long Ratana