លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត

 ជីវិត និងសង្គម
 2 ថ្ងៃមុន
 264

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងខែកុម្ភៈ និងលើកទិសដៅបន្តសម្រាប់ខែ មីនា ឆ្នាំ ២០២៤ ដែលមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង នាយការិយាល័យទាំង លោកអធិការនគរបាលក្រុង-ស្រុកទាំង ១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានក្រើនរំលឹកដល់កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង ធ្វើយ៉ាងណា បង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន បញ្ហាក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន និងបន្តខិតខំប្រឹងប្រែងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន ៕

អត្ថបទដោយ៖ Long Ratana