ករណីអគ្គិភ័យមួយកន្លែងឆេះផ្ទះ ចំនួន០២ខ្នងអស់ទាំងស្រុង បណ្តាលមកពីការដុតសំរាមបង្ករជាអគ្គីភ័យ

 ជីវិត និងសង្គម
 4 ថ្ងៃមុន
 268

សមត្ថកិច្ច​បានបញ្ជាក់ថា​ ករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅវេលាម៉ោង ០១និង២០នាទីយប់ ឈានចូល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។

១- ម្ចាស់ទីតាំងមានឈ្មោះ អ៊ុក ចាន់ថន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ។
២- ម្ចាស់ទីតាំងមានឈ្មោះ ជុំ ញៀនពិសិដ្ឋ ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី។

  • មូលហេតុ: បណ្តាលមកពីការដុតសំរាមបង្ករជាអគ្គីភ័យតែម្តង។
  • ប្រភេទសំណង់: ឈើស័ង្កសីមានទំហំ ០៨ម៉ែត្រx១៥ម៉ែត្រ។
    កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តអគ្គិភ័យសរុបទាំងអស់ចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ៕

អត្ថបទដោយ៖ Long Ratana