ASEAN Mitsubishi Electric Cup™ 2024 គឺជាព្រឹត្តិការណ៍លើកទី១៥ ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកានេះ

 កីឡា
 ០៤ មីនា ២០២៤
 343

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និង ក្រុមហ៊ុនដៃគូឧបត្ថម្ភធំ Mitsubishi Electric បានដាក់បង្ហាញនិមិត្តសញ្ញា និងអត្តសញ្ញាណថ្មី សម្រាប់ពានរង្វាន់ជើងឯកអាស៊ាន។ ជាផ្នែកមួយនៃការប្តូរឈ្មោះឡើងវិញ ការប្រកួតឈានមុខគេក្នុងតំបន់ដែលពីមុនត្រូវបានគេស្គាល់ថា AFF Mitsubishi Electric Cup ក៏ត្រូវបានប្តូរឈ្មោះទៅជា ASEAN Mitsubishi Electric Cup™ 2024 ផងដែរ។

ព្រឹត្តិការណ៍ ASEAN Mitsubishi Electric Cup™ 2024 គឺជាព្រឹត្តិការណ៍លើកទី១៥ ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០២៤។

អត្ថបទដោយ៖ Long Ratana