លោក Park Hang ស្ថិតក្នុងបេក្ខភាពជាគ្រូបង្វឹកបណ្ដោះអាសន្ន ក្រុមជម្រើសជាតិកូរ៉េ

 កីឡា
 ២៦ កុម្ភៈ ២០២៤
 287

កាសែត (Osen) របស់កូរ៉េខាងត្បូង បានចេញផ្សាយថា អតីតគ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Park Hang Seo ស្ថិតក្នុងបេក្ខភាពជាគ្រូបង្វឹកបណ្ដោះអាសន្ន របស់ក្រុមជម្រើសជាតិកូរ៉េចំនួន២ប្រកួតក្នុងខែមីនា ទល់នឹងក្រុមជម្រើសជាតិថៃ ក្នុងវគ្គជម្រុះ FIFA World Cup 2026។

កាសែតខាងលើបន្តថា Park Hang-seo ស័ក្តិសមជាគ្រូបង្វឹកបណ្តោះអាសន្នសម្រាប់ក្រុមជម្រើសជាតិ ចំពេលមានវិបត្តិគ្រូបង្វឹក។

បេក្ខភាព​សម្រាប់​កៅអី​ក្តៅ​ គឺ​គ្រូ​បង្វឹក​ក្នុងស្រុក​ទាំងអស់​ ដែលមានលោក Hong Myung-bo (Ulsan Hyundai), Kim Hak-bum (Jeju United) និង Kim Gi-dong (FC Seoul)។ ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសគ្រូបង្វឹកខាងលើណាមួយនឹងប៉ះពាល់ដល់ក្លឹប ខណៈដែលរដូវកាលថ្មីនឹងចាប់ផ្តើមនៅខែក្រោយ។

អត្ថបទដោយ៖ Long Ratana