កិច្ចសហការរវាងPrince Happiness Plaza និង Radisson Hotel Group នឹងជួយជំរុញការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ របស់កម្ពុជា

 ជីវិត និងសង្គម
 ០៨ កុម្ភៈ ២០២៤
 292

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរាចរណ៍ បានថ្លែងថា កិច្ចសហការរវាង Prince Happiness Plaza និង Radisson Hotel Group នឹងជួយជំរុញការអភិវឌ្ឍក្នុងសចរណ៍របស់កម្ពុជា។ ក្រុមហ៊ុន Prince Real Estate Group កាលពីថ្ងៃទី៧ ខែកុម្ភៈបានប្រកាសជាផ្លូវការនូវភាពជាដៃគូរវាង Prince Happiness Plaza និង Radisson Hotel Group ដែលគ្រោងនឹងបើកដំណើរការនៅត្រីមាសទី១ ឆ្នាំ២០២៦។

ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា Prince Happiness Plaza គឺជាគម្រោងអចលនទ្រព្យដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។ ហើយកិច្ចសហប្រតិបត្តិការជាមួយ Radisson លើកនេះ នឹងជួយជំរុញការអភិវឌ្ឍក្នុងសចរណ៍របស់កម្ពុជា។

អត្ថបទដោយ៖ Long Ratana