លោក ព្រាប សុវត្ថិ ស្នើ​អ្នកសិល្បៈ​ត្រូវធ្វើ​គំរូ​និង​ចេះ​រួប​រួម​គ្នា ក្រោយ​ផ្ទុះ​ភាព​ចម្រូងចម្រាស់​ជាមួយ​ខ្មែរ​មួយ​ជីវិ.ត

 កម្សាន្ត
 ០៤ កុម្ភៈ ២០២៤
 250

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​ចេញ​មុខ​ស្នើ​សុំ​ឱ្យ​អ្នកសិល្បៈ​ត្រូវធ្វើ​ជា​គម្រូ​ល្អ និង​ចេះ​រួបរួម​គ្នា អធ្យាស្រ័យ​ល្អ​រវាង​គ្នា ក្នុង​នាម​ជា​អ្នកសិល្បៈ​រួម​អាជីព​ផង ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​តែ​មួយ​ផង ខណៈ​ពេល​មាន​ភាព​រកាំរកូស​ជាមួយ​តារាចម្រៀង​ខ្មែរ​មួយ​ជីវិ.ត កំពុង​តែ​ឡើង​កំ​ដៅ​ពេញ​បណ្ដាញ​សង្គម ។

ការ​ចេញ​មុខ​លើក​ឡើង​ខាងលើ​ពី​លោក ព្រាប សុវត្ថិ នា​ពេល​នេះ ធ្វើ​ឡើង បន្ទាប់​ពី​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត និង​អ្នកសិល្បៈ​មួយ​ចំនួន ព្រមទាំង​បណ្ដា​អ្នកគាំទ្រ​របស់​តារាចម្រៀង​ទាំង​២​ដួង បាន​សម្ដែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​តារាចម្រៀង​ខ្មែរ​មួយ​ជីវិ.ត ដែល​លើក​ឡើង​ចំ​ឈ្មោះ​តារាចម្រៀង​ទាំង​ពីរ​ថា «​មិន​គួរ ឬ​មិន​សាក​សម​ច្រៀង​បទ​បែប​រ៉េ​ប ដូច​ក្មេង​សម័យ​ឥឡូវ​នោះ​ឡើយ​» ។

អត្ថបទដោយ៖ FCN NEWS