ប្រធានាធិបតីអាមេរិកនិយាយថា ការដឹកជញ្ជូនអាវុធថ្មីអាចនឹងធ្វើដំណើរទៅអ៊ុយក្រែនភ្លាមៗត្រឹមសប្តាហ៍នេះ
ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយដែលមានតម្លៃរាប់ពាន់លានដុល្លារ បន្ទាប់ពីបានពន្យារអស់ពេលជាយូរសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ដោយបើកផ្លូវសម្រាប់ការប្រគល់អាវុធថ្មីទៅកាន់ទីក្រុងគៀវ ឱ្យបានឆាប់បំផុតនូវក្នុងសប្តាហ៍នេះ។
ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានសម្រេចអនុម័តវិធានការនេះ ដែលធ្វើឡើងអស់រយៈពេលជាច្រើនខែដោយគណបក្សសាធារណរដ្ឋស្តាំនិយម និងជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ៤ ដោយទទួលបាន ៧៩ សម្លេងទល់នឹង ១៨ កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែមេសា នៅសហរដ្ឋអាមេរិក៕
ប្រភព៖ Aljazeer , ប្រែសម្រួល៖ លោក ឡុង រតនា
អត្ថបទដោយ៖ Long Ratana