លោក Park Hang ស្ថិតក្នុងបេក្ខភាពជាគ្រូបង្វឹកបណ្ដោះអាសន្ន ក្រុមជម្រើសជាតិកូរ៉េ
កាសែត (Osen) របស់កូរ៉េខាងត្បូង បានចេញផ្សាយថា អតីតគ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Park Hang Seo ស្ថិតក្នុងបេក្ខភាពជាគ្រូបង្វឹកបណ្ដោះអាសន្ន របស់ក្រុមជម្រើសជាតិកូរ៉េចំនួន២ប្រកួតក្នុងខែមីនា ទល់នឹងក្រុមជម្រើសជាតិថៃ ក្នុងវគ្គជម្រុះ FIFA World Cup 2026។
កាសែតខាងលើបន្តថា Park Hang-seo ស័ក្តិសមជាគ្រូបង្វឹកបណ្តោះអាសន្នសម្រាប់ក្រុមជម្រើសជាតិ ចំពេលមានវិបត្តិគ្រូបង្វឹក។
បេក្ខភាពសម្រាប់កៅអីក្តៅ គឺគ្រូបង្វឹកក្នុងស្រុកទាំងអស់ ដែលមានលោក Hong Myung-bo (Ulsan Hyundai), Kim Hak-bum (Jeju United) និង Kim Gi-dong (FC Seoul)។ ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសគ្រូបង្វឹកខាងលើណាមួយនឹងប៉ះពាល់ដល់ក្លឹប ខណៈដែលរដូវកាលថ្មីនឹងចាប់ផ្តើមនៅខែក្រោយ។
អត្ថបទដោយ៖ Long Ratana